ព័ត៌មានជាតិ

ឃើញចៅធ្លាក់ទឹកយាយចុះទៅជួយលង់ស្លាប់ទាំង២នាក់

រនតគិរី: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៨ និង១០នាទី មានករណីមនុស្សលង់ទឹកស្រះបណ្តាលឲ្យស្លាប់២នាក់ យាយនិងចៅ នៅចំនុចចម្ការឈ្មោះព្លឿន ម្លិក ស្ថិតនៅភូមិប៉ាយាង ឃុំលុងឃុង ស្រុបរកែវ ខេត្តរតនគិរី
ជនរងគ្រោះទី១មានឈ្មោះ រម៉ាស់ ណៃ ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិទំពួនរស់នៅភូមិប៉ាយ៉ាង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគរី។
និងទី២.ឈ្មោះ ម្លិក សម្បត្តិ ភេទប្រុស អាយុ០២ឆ្នាំ ជនជាតិទំពួនរស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបណ្តាល មកពីចៅធ្លាក់ទឹកស្រះដែលមានជំរៅ០៤ម៉ែត្រហើយពេលនោះយាយក៍បានចុះទៅជួយចៅប៉ុន្តែជួយមិនបានព្រោះជម្រៅទឹកជ្រៅពេកបណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់ម្តងទៅ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងលោកមេឃុំ មេភូមិបានពិនិត្យលើសពទាំងពីរនាក់ពិតជាបានលង់ទឹកប្រាកដ៏មែន ហើយបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុ មគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់