ព័ត៌មានជាតិ

កម្លាំងនគរបាលវត្តភ្នំទទួលជនសង្ស័យ០៤នាក់ ពីនគរបាលខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលវត្តភ្នំ បានទទួលជនសង្ស័យចំនួន០៤នាក់ រួមមាន ម៉ូតូចំនួន០១រឿងម៉ាក SCOOPYI ពណ៌ខៀវ ពាក់ស្លាកលេខ 1IH-9523 ភ្នំពេញ និងទូរស័ព្ទចំនួន០៣គ្រឿង ពីអធិការដ្ឋានខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់) នៅចំណុចមុខក្រសួងសេដ្ឋកិច្ច ចំណុចផ្លូវលេខ៩២ កែងផ្លូវលេខ៦១ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សែម ប៉ាទ្រីក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ មុខរបរសិស្សថ្នាក់ទី១១ នៅវិទ្យាល័យសន្ធមុខ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ, ទី២-ឈ្មោះ ជូ ដេវិន ទៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨ វិទ្យាល័យប៊ុនរ៉ានី ហ៊ិន សែន វត្តភ្នំ ស្នាក់នៅផ្ទះជួលភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ស្នាក់នៅផ្ទះជួល ភូមិ២២ សង្កាត់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៤-ឈ្មោះ សុទ្ធ ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មិខរបរសិស្ស ថ្នាក់ទី១០ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក។

សមត្ថកិច្ចបន្តថា បច្ចុប្បន្នកម្លាំងកំពុងសួរចម្លើយរកបទល្មើសកន្លងមក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់