ព័ត៌មានជាតិ

កូនប្រុសម្នាក់ ខឹងឪពុកណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ស្រាប់តែយកកាំបិតបុ័ងតោដេញកាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទី មានករណីគំរាមកំហែងថា និងសម្លាប់និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ឈួន កុសល ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឈួន កុសល ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុក) ។ ជនសង្ស័យ (ឃាត់ខ្លួន) កុសល សៀកម៉េង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូន) ។

វត្ថុតាងចាប់យករួមមាន៖ កាំបិតបុ័ងតោចំនួន០១ផ្លែ និងដងធ្វើអំពីដែក មានប្រវែង២៥.៥ស.ម ។ កន្លងមកជនសង្ស័យ អោយតែប្រើប្រាស់គ្រឿងញៀន រួចតែងតែរករឿងនិងគំរាមកំហែងជនរងគ្រោះ ត្រូវជាឪពុកជាញឹកញ៉ាប់ ។

នៅថ្ងៃទីខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានខឹងជនរងគ្រោះ ត្រូវជាឪពុកស្តីប្រដៅណែនាំអំពីរឿង ប្រើប្រាស់គ្រឿងញៀន រួចក៏ខឹងបានយកកាំបិតបុ័ងតោដេញកាប់ជនរងគ្រោះ ជាឪពុកហើយពេលនោះជនរងគ្រោះ បានគេចខ្លួនរួចបានតេទូរសព្ទ មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា អោយជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់