ព័ត៌មានជាតិ

អុជធូបសែនទុកចោល ឆេះផ្ទះខ្ទេចគ្មានសល់ទាំងព្រឹក!

សៀមរាបៈ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិអញ្ចាញ សង្កាត់អង្គធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ ស៊ុន វឌ្ឍនា ភេទប្រុស អាយុ​៣៧ឆ្នាំ ខូចខាតសម្ភារៈ ផ្ទះឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងក្តា រទំហំ៧មគុណ១២ម​ទាំងស្រុង,ម៉ូតូ១គ្រឿងម៉ាកវីវ៉ា ស៊េរី២០១៧ កង់១គ្រឿង ទូរទស្សន៍២គ្រឿង គ្រែព្រះនាង២ ប្រាក់៦០០ដុលា្លរ។

មូលហេតុ អុជធូបសែនទុកចោល។

​ក្នុងការចេញអន្តរាគមន៍មាន​រថយន្តពន្លត់អគ្គិភ័យចំនួន​៥គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបចំនួន​៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្តចំនួន​១​គ្រឿង,រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សាចំនួន​១គ្រឿង ហើយប្រើប្រាស់ទឹកចំនួន​៥ឡាន និងពន្លត់ចប់នៅម៉ោង​១០:០០នាទីព្រឹកថ្ងៃដដែល៕

មតិយោបល់