ព័ត៌មានជាតិ

ករណីរថយន្តដាច់ហ្រ្វាំងបណ្ដាលឲ្យក្រឡាប់​ នៅស្រុកអន្លង់វែង

ឧត្តរមានជ័យ: នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់កើតឡើងលើផ្លូវលេខ៦៧B ចន្លោះបង្គោលគីឡូលេខ(១៣២~១៣៣) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បង្កឡើងដោយរថយន្តម៉ាក HINO សណ្តោង ពណ៌ស ពាក់ស្លាកលេខ 70-9573 ដឹកជីចេញពីច្រកអន្តរជាតិជាំ ខូចខាតធ្ងន់
១- អ្នកបើកបរឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំស្រុកជោភជ័យ ខេត្តនគររាជសីមា ប្រទេសថៃ ពុំមានរបួស
២-អ្នកជិះជាមួយឈ្មោះ ឆាន លាវ ភេទប្រុស អាយុ ៦៣ឆ្នាំ នៅភូមិឃុំដូចខាងលើ ពុំមានរបួស។

មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមករថយន្តដាច់ហ្វ្រាំង។

បច្ចុប្បន្ន រថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់