ព័ត៌មានជាតិ

យុវជនប្រើប្រាស់សារធាតុញៀនម្នាក់ ធ្លាប់ជាប់គុកចំនួន២ដង ពេលចេញមកប្រើអំពើហិង្សាក្នុងគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិ ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់បញ្ជូលវិញ

កណ្តាល: នៅថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី មានករណីយុវជនញៀនថ្នាំម្នាក់ ធ្លាប់ជាប់គុកចំនួន២ដង នៅពេលចេញមកវិញ បានប្រើអំពើហិង្សាក្នុងគ្រួសារ និងបំផ្លាញសម្បត្តិទ្រព្យនៅក្នុងផ្ទះ ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់បញ្ជូលគុកវិញ
ស្ថិតត្រង់ចំណុចភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លាវ ស្រល់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំ កើតហេតុ (ត្រូវជាម្តាយ) ។ ចំណែកជនសង្ស័យឈ្មោះ ចិត្ត សំណាង ហៅ ចយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាកូន (ឃាត់ខ្លួនថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០ នាទី ) ។

សម្ភារ:ខូចខាតរួមមាន៖ បោយទឹកចំនួន០១ និងកៅអីជ័រចំនួន០១ ។

សភាភាពរឿងហេតុ៖ អស់រយ:ពេល៤ឆ្នាំមកហើយ ដែលជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន រហូតដល់មានសភាពញៀនថ្នាំ ហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានរករឿងជនរងគ្រោះ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវបានជនរងគ្រោះ ដាក់ពក្យបណ្តឹងសំណូមពរឲ្យសមត្ថកិច្ច អនុវត្តតាមច្បាប់ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ដាក់ពន្ធនាគារខេត្តកណ្តាលពីបទ ធ្វើឲ្យខូចខាតដោយចេតនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ត្រូវបានដោះលែងវិញ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័បានលួចទូរសព្ទ របស់គេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារខេត្តកណ្តាលពីបទ អំពើលួច បាន៦ខែ ត្រូវបានដោះលែងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ហើយពេលចេញពីពន្ធនាវិញ ជនសង្ស័យនៅតែប្រើប្រាស់គ្រឿងញៀន និងតែងតែទារលុយ ពីជនរងគ្រោះរហូតមក នៅពេលណាជនរងគ្រោះមិនមានលុយឲ្យ ជនសង្ស័យបានរករឿង និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ។ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានទារលុយពីជនរងគ្រោះ តែជនរងគ្រោះមិនឲ្យលុយ ជនសង្ស័យក៏បោកបំផ្លាញចោលកៅអីជ័រ បណ្តាលឲ្យបាក់ខូចខាតចំនួន០១ ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧និង០០នាទី ជនសង្ស័យបានជិះម៉ូតូរបស់ឱពុកខ្លួនម៉ាក Wave យកទៅលក់ ដើម្បីទិញថ្នាំញៀន យកមកប្រើប្រាស់ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ទើបជនសង្ស័យត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ ដោយមិនឃើញម៉ូតូ ជនរងគ្រោះបានសួរថា កូនម៉ូតូបាត់ទៅណាហើយ ជនសង្ស័យឆ្លើយថា ម៉ូតូលក់បាត់ហើយ តែជនរងគ្រោះស្មានតែ ជនសង្ស័យនិយាយលេង ក៏មិនថាអី ។

ដល់ថ្ងទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនសង្ស័យកំពុងតែអង្គុយហូបបាយក្រោមផ្ទះ ជនរងគ្រោះក៏បានសួរនាំ ពីរឿងម៉ូតូថា អាចយ ហ្អែងយកម៉ូតូប៉ាហ្អែងទៅណាបាត់ហើយមិនឃើញ ? ជនសង្ស័យបានស្រែកគំហកថា សួរដដែលៗ ម៉ូតូហ្នឹងខ្ញុំលក់បាត់ហើយ រួចជនសង្ស័យក៏ស្ទុះក្រោកឡើង ទាញយកបោយទឹកគប់សំដៅជនរងគ្រោះ តែមិនត្រូវ បណ្តាលឲ្យបែកបោយទឹក ហើយជនសង្ស័យបានកាន់កូនកាំបិតចិតបន្លែ និងនិយាយថា រាល់ថ្ងៃហ្នឹងមិនស្រលាញ់ខ្ញុំទេ ហើយបើគ្រាន់តែខ្ញុំយកម៉ូតូទៅលក់ប៉ុណ្នឹងចង់ប្តឹងខ្ញុំក៏ប្តឹងទៅ ។

ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង កម្លាំងប៉ុស្តិ៍ក៏ចុះអន្តរាគមន៍បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ចិត្ត សំណាង បញ្ជូនទៅកាន់អធិការដ្ឋាននរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕

មតិយោបល់