ព័ត៌មានជាតិ

បង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់មួយកន្លែង​ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកលេង៩នាក់ នាំទៅប៉ុស្តិ៍ធ្វើការអប់រំ

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៦និង២៥នាទី កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោលបានចុះបង្រ្កាបករណីល្បែងស៊ីសងមួយកន្លែង នៅចំណុចក្រោមផ្ទះរបស់ឈ្មោះ វ័ន្ត អ៊ូក ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងបត់កណ្ដោល បានឲ្យដឹងថា ការបង្រ្កាបល្បែងស៊ីសងខាងលើគឺសមត្ថកិច្ច ឃាត់ខ្លួនមនុស្សចំនួន០៩នាក់ស្រី០៦នាក់៖

១–ឈ្មោះវ័ន្ដ អ៊ូក ភេទស្រី អាយុ២៧ឆ្នាំ
២–ឈ្មោះ សៀង ណាក់ ភេទប្រុស អាយុ៥៤ឆ្នាំ
៣–ឈ្មោះ ហេង ហន ភេទប្រុស អាយុ៥៩ឆ្នាំ
៤–ឈ្មោះ ខែម ម៉ុន ភេទស្រី អាយុ៣០ឆ្នាំ
៥–ឈ្មោះ កើត គីម ភេទស្រី អាយុ៥៦ឆ្នាំ
៦–ឈ្មោះ អុល ពៅ ភេទស្រីអាយុ ៥៧ឆ្នាំ
៧–ឈ្មោះ មៀច ឌីភេទស្រី អាយុ ៥៨ឆ្នាំ
៨–ឈ្មោះ សៀង រិត ភេទស្រី អាយុ៤៧ឆ្នាំ
៩–ឈ្មោះ ខែម នី ភេទប្រុស អាយុ៥៤ឆ្នាំ ។

អ្នកទាំង០៩នាក់ខាងលើ រស់នៅ ភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
វត្ថុតាងមានបៀរចំនួន០២ហ៊ូរ កម្រាលក្រាលចំនួន០២នឹងកន្ទេលចំនួន០១ លោកនាយប៉ុស្តិ៍បានបន្តថា បច្ចុប្បន្នអ្នកទាំង០៩នាក់ ត្រូវបាននាំយកមកប៉ុស្តិ៍ ដើម្បីអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រលប់ទៅផ្ទះវិញ ៕

មតិយោបល់