ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ប្រព្រឹត្តបទល្មើសចំនួន២ករណី ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញអធិការនគរបាលស្រុកជលគិរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង កុសល ដែលបានប្រព្រឹត្តនូវបទល្មើសចំនួនពីរករណី ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ករណីទី១-នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចតាគៀត ក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យឈ្មោះ សេង កុសល ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្នែរ រស់នៅភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី បណ្តាលអោយជនរងគ្រោះម្នាក់ឈ្មោះ ចែម ធីម ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ដោយជនសង្ស័យវ៉ៃជនរងគ្រោះ រួចយកទូរសព្ទដៃជិះម៉ូតូគេចខ្លួនបាត់ ។

ករណីទី២-នៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី នៅចំណុចមេទឹកក្រាញ់ ក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី បង្កដោយជនសង្ស័យខាងលើដដែល បានទៅប៉ុនប៉ងរំលោភលើកុមារី អាយុ១២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកោះលត ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី មិនបានសម្រេច ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកោះថ្កូវ សហការជាមួយកម្លាំងជំនាញ ឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់