ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងប្រុស ២នាក់ ករណីហិង្សា នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទី មានករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនាចំណុចក្រោយការ៉ាស់សាំងតូតាល់ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ០២នាក់ ៖
១-ឈ្មោះ មឿន ផាយុ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(រងរបួសដៃខាងឆ្វេង)។
២-ឈ្មោះ លៀង កម្សាន្ត ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។

ជនសង្ស័យ ០២នាក់(ឃាត់ខ្លួន) ៖
១-ឈ្មោះ នី ពុទ្ធីណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរសិស្សវិទ្យាល័យសេរីភាព(ឃាត់ខ្លួន) ។
២-ឈ្មោះ គា សៀវលាវ ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(ឃាត់ខ្លួន)។

សម្ភារ:ខូចខាត៖
-បណ្តាលឲ្យម៉ូតូម៉ាក HONDA ពណ៌ខ្មៅ ស៊េរី២០១៥ ផ្លាកលេខ កណ្តាល 1S​ 8071 បែកក្បាលក្បាំងខាងស្តាំ និងរយះផ្លាកលេខ។
-ម៉ូតូម៉ាក HONDA ពណ៌ខ្មៅ ស៊េរី២០១៦ ផ្លាកលេខ សៀមរាប 1U​ 5849 បែកកញ្ចក់មើលក្រោយខាងស្តាំ។

វត្ថុតាងចាប់យក៖
-ខ្សែក្រវ៉ាត់ធ្វើពីស្បែកចំនួន១ខ្សែអត់ក្បាលប្រវែង៩០សង់ទីម៉ែត្រ(របស់ជនសង្ស័យ)។
-កាំបិតប៉័ងតោដងដែកចំនួន១ប្រវែង៣០សង់ទីម៉ែត្រ(របស់ជនសង្ស័យ)។

កាលពីវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះកំពុងតែអង្គុយហូបកាហ្វេជាមួយមិត្តភ័ក្ត្រជិតស្ថានីយ៍បូមទឹក ពេលនោះស្រាប់ឃើញក្រុមជនសង្ស័យជិះម៉ូតូពីរគ្រឿង មានគ្នាប្រហែលប្រាំនាក់ប្រដាប់ដោយកាំបិតដុំថ្ម និងខ្សែក្រវ៉ាត់មកឃើញសភាពបែបនេះ ជនរងគ្រោះក៏នាំគ្នាជិះម៉ូតូរត់មកដល់ចំណុចកើតហេតុខាងលើក្រុមជនសង្ស័យដេញតាមទាន់យកដុំថ្មគប់ វាយ និងខ្សែក្រវ៉ាត់ ពេលនោះជនងគ្រោះផ្តួលម៉ូតូចោលរត់ ហើយជនសង្ស័យបានយកកាំបិតកាប់ម៉ូតូជនរងគ្រោះ បណ្តាលខូចខាតជាច្រើនកន្លែងរួចជិះគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កំពង់សំណាញ់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានពីរនាក់ដូចខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់