ព័ត៌មានជាតិ

អ្នកគិតលុយហាងដារារីករាយ ដែលជាកំពូលខាងដើរឆបោក អស់លក្ខណ៍ត្រឹមខ្ចីម៉ូតូមិត្តភក្តិទៅយកលុយ រួចយកទៅលក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

កណ្តាលៈ បុរសម្នាក់ដែលគេស្គាល់ថា ដើរតែឆបោកគេនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈដែលបុរសនោះអស់លក្ខណ៍ បានខ្ចីម៉ូតូពីជនរងគ្រោះដោយនិយាយថាខ្ចីម៉ូតូទៅយកលុយបន្តិច ពេលចេញទៅជនសង្ស័យបានយកម៉ូតូទៅលក់នៅម្តុំផ្សារហេងលី ក្នុងក្រុងភ្នំពេញ តម្លៃ៧០០ដុល្លារ បានប្រហែលជិត៣ខែ ត្រូវសមត្ថកិច្ចក្របួចជាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាន ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អ្នកគិតលុយហាងដារារីករាយ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ២០១៧។ ចំណែកជនរងគ្រោះមានឈ្មោះ តែ ណុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររត់តុហាងដារារីករាយ ស្នាក់នៅភូមិអូដឹម សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CS-8625។

លោកអធិការបញ្ជាក់ថា៖មុនពេលកើតហេតុជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះដោយនិយាយថាខ្ចីម៉ូតូទៅយកលុយបន្តិចពេលចេញទៅជនសង្ស័យបានយកម៉ូតូទៅលក់នៅម្តុំផ្សារហេងលីភ្នំពេញតម្លៃ៧០០ដុល្លារ ហើយគេចខ្លួនបាត់រហូត លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទីល្ងាចទើបជនរងគ្រោះប្រទះឃើញឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថាខ្លួន បាន យកម៉ូតូដែលខ្ចីនោះយកទៅលក់បានលុយ៧០០ដុល្លារ៕

មតិយោបល់