ភ្នំពេញ: ការយកសំរាម មកដាក់នៅលើទីសាធារណៈ គឺបង្កឱ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន សោភណ្ឌភាពទីក្រុង និងបង្ករការលំបាក ក្នុងការប្រមូលសំរាម ទៀតផង។
រដ្ឋបាលខណ្ឌដង្កោ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានឃាត់ និងធ្វើការណែនាំ ដល់បុគ្គល ដែលយកសំរាម មកចោលនៅលើសួនច្បារ ពុះទ្រូងផ្លូវ២១៧ ដើម្បីឱ្យបញ្ឈប់ការប្រព្រឹត្តទង្វើរបែបនេះ។ កន្លងមករដ្ឋបាលខណ្ឌ បានចុះធ្វើការណែនាំ ឱ្យប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដោយយកសំរាម មកដាក់នៅម៉ោងពេល ដែលរថយន្តប្រមូលសំរាម មកប្រមូលប៉ុណ្ណោះ ហើយមិនត្រូវយកសំរាម មកដាក់នៅទីសាធារណៈឡើយ។
តើរដ្ឋបាលខណ្ឌ ធ្វើបែបនេះ ត្រឹមត្រូវដែរ ឬទេ? សូមប្រិយមិត្ត ជួយបញ្ចេញយោបល់ផង …
មតិយោបល់