ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យ៉ាងហោចណាស់មនុស្សចំនួន ៣៥នាក់បានរងរបួសក្នុងគ្រោះថ្នាក់រថយន្ដក្រុងបុកជាមួយរថយន្តដឹកទំនិញនៅប្រទេសអ៊ីស្រាអែល

ក្រុងយេរូសាឡឹមៈ ​បើតាមក្រុមសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ក្នុងប្រទេស បាននិយាយថា រថយន្តក្រុងមួយបានបុកគ្នាជាមួយរថយន្តដឹកទំនិញនៅភាគខាងជើងប្រទេសអ៊ីស្រាអែល បានបណ្ដាលឲ្យមនុស្សចំនួន ៣៥ នាក់រងរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហួ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងនៅមហាវិថី Carmel Tunnels ជាផ្លូវរូងក្រោមដីនៅខាងក្រៅឆ្នេរសមុទ្រនៃទីក្រុង Haifa ខណៈពេលដែលរថយន្ដក្រុងដាក់អ្នកដំណើរពេញ បានចេញដំណើរស្រាប់តែទៅបុកជាមួយរថយន្តដឹកទំនិញមួយនៅទិសខាងជើង នេះតាមការឲ្យដឹងពីប៉ូលិស។

បើតាមអ្នកនាំពាក្យសម្រាប់ MDA និងកាកបាទក្រហមរបស់អ៊ីស្រាអែល បាននិយាយថា មនុស្សពីរនាក់រួមមានស្ត្រីនៅក្នុងវ័យម្ភៃឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់បន្ទាប់សង្គ្រោះបន្ទាន់ និងមនុស្សចំនួន៦នាក់ទៀត ត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយចំណែកអ្នកផ្សេងទៀត គឺរងរបួសកម្រិតមធ្យម៕

  

មតិយោបល់