ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសមានសតិមិនគ្រប់ ចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី ស្ថិតនៅចំណុចស្រះទឹកតាប្លន់ ភូមិដា ឃុំទ្រៀល ស្រុកតាំងគោក មានករណីលង់ទឹក០១លើក បណ្តាលអោយស្លាប់មនុស្ស០១នាក់។

ជនរងគ្រោះឈ្មោះ កាំ អ៊ីឆាយ ភេទប្រុស អាយុ ៩ឆ្នាំ ។

មូលហេតុ៖ (ជនរងគ្រោះសតិមិនគ្រប់ចុះលេងទឹកស្រះ) ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់