ព្រះសីហនុៈ លោកអធិការរងស្រុកព្រៃនប់ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ី RX300 បុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចជញ្ជីង ចន្លោះគីឡូ ១៩៦-១៩៧ ស្ថិតនៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ ប្រេស វណ្ឌី ភេទប្រុស អាយុ១៨ឆ្នាំ និងអ្នករួមដំណើរឈ្មោះ វ៉ាន់ សុបិន ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-4935 បើកបរដោយឈ្មោះ ខៀវ ឃឿន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិ៦សង្កាត់៤ ក្រុងព្រះសីហនុ (បានឃាត់ខ្លួន) បើកបរពីភ្នំពេញទៅព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AD-3016 ក្នុងទិសដៅស្របគ្នាបម្រុងបត់ឆ្វេង ស្រាប់តែរថយន្តបង្កបុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូមករក្សារទុកនៅការិយាល័យចរាចរណ៍គោគខេត្ត រង់ចាំការដោះស្រាយគ្នានាពេលក្រោយតាមនីតិវិធីច្បាប់។ ចំណែក ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកមកព្យាបាលនៅគ្លីនិចឯកជនលិ គឺមឌីវាលរេញ៕
មតិយោបល់