ព័ត៌មានជាតិ

សង្វេគណាស់! បុរសវ័យ៥៦ឆ្នាំម្នាក់ ដេកស្លាប់ក្នុងបន្ទប់ដោយសារជំងឺប្រចាំកាយ

ភ្នំពេញៈ បុរសវ័យ៥៦ឆ្នាំម្នាក់ ដោយមានជំងឺលើសឈាមប្រចាំកាយបានមកស្នាក់នៅផ្ទះកូនបានចំនួន៥ថ្ងៃ ដើម្បីសម្រាកព្យាបាលជំងឺ ស្រាប់តែដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវជាតិលេខ៥ ក្នុងបន្ទប់ស្នាក់នៅផ្ទះលេខ៤៧៨ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះខាងលើមានឈ្មោះ អ៊ូច ផាន អាយុ ៥៦ឆ្នាំ មានមុខរបរ នៅផ្ទះ ស្នាក់នៅកន្លែងកើតខាងលើ មានស្រុកកំណើតនៅភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

បើតាមសម្ដីក្រុមគ្រួសារបានឲ្យ ភ្ញាក់ងារ Post News ឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបានហូបបាយជាកូននិងចៅ រួចហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់ ២នាក់កូនប្រុសបង្កើតរហូតដល់ព្រឹក ហើយកូនប្រុសបង្កើតបានក្រោកមុនចេញទៅធ្វើការងារបាត់ នៅសល់តែកូនប្រសារស្រី និងកូនប្រុសអាយុ ៥ឆ្នាំម្នាក់នៅផ្ទះជាមួយ។ បន្ទាប់ពីប្តីចេញទៅធ្វើការងារបាត់នៅវេលាកើតហេតុខាងលើ កូនប្រសារស្រីក៏បានដើរចូលទៅក្នុងបន្ទប់ដាស់ឪពុកក្មេកឲ្យក្រោក ដើម្បីហូបអាហារពេលព្រឹក និងបានយកដៃអង្រួនដងខ្លួន ស្រាប់តែដងខ្លួនឪពុកក្មេកមានសភាពរឹងដូចគុលអុសមិនដឹងស្លាប់តាំងពីពេលណានោះឡើយ។ ក្រោយមក ក៏បានប្រាប់អ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យដឹង។

បន្ទប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយក្រុមគ្រួសារបានអះអាងឲ្យដឹងថា សពបុរសខាងលើពិតជាស្លាប់ដោយសារជំងឺលើសឈាមពិតប្រាកដមែន រួចហើយដោយមិនជាប់ពាក់ព័ន្ធនិងករណីអ្វីនោះទេ ហើយសមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅស្រុកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់