បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចវាលស្រែ ក្រុមទី៣៥ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលង់ទឹកស្ទឹងស្លាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ី ជូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះបានទៅរកកង្កែបនៅចំណុចកើតហេតុខាងលើ ខណៈពេលកំពុងរក ស្រាប់តែជំងឺស្កន់ជាន់ធ្វើទុក្ខប្រកាច់ចូលទឹក បណ្តាលអោយលង់ទឹកស្លាប់តែម្តង ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការ ជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ លើជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់