ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តបាត់ដំបង និងសៀមរាបសហការគ្នា ស្រាវជ្រាវចាប់ខ្លួនឃាត.ក សម្លាប់ស្ត្រីជាសង្សារ

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សមត្ថកិច្ចខេត្តបាត់ដំបង និងស្រាវជ្រាវលើករណីឃាតកម្ម សម្លាប់ឈ្មោះ ចន្ថា ហ្គោរ៉េត(CHANTHA GORRET)ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខX១៨៥៧៩៩៨ នៅផ្ទះជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី២៨–០៤–២០២១។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា : ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ឺន វិមល ភេទប្រុស អាយុ ៣៤ឆ្នាំ (ជាសង្សារជនរងគ្រោះ) នៅចំនុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរនិងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់