ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខេត្តកណ្តាល

កណ្ដាល: នៅវេលាម៉ោង០២និង៤៥នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត មិនមានរងរបួសដល់មនុស្សនោះទេ គ្រាន់តែខូចរថយន្តទាំងសងខាងតែប៉ុណ្ណោះ នៅបតាមណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ តំណាងភាគីរថយន្តទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយបានឯកភាពគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ពុំមានការពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ចឡើយ ។ ការព្រមព្រៀងគ្នានេះ គឺមិនមានការបង្ខិតបង្ខំពីសមត្ថកិច្ច ឬជនណាម្នាក់ឡើយ ។

ដោយមានការឯកភាពគ្នារវាងភាគីទាំងសងខាង សមត្ថកិច្ចជំនាញចរាចរណ៍ សហការជាមួយប៉ុស្តិ៍រដ្ឋបាលត្រពាំងវែង បានធ្វើកំណត់ហេតុ កិច្ចព្រមព្រៀង និងកិច្ចសន្យារវាងភាគីទាំងសងខាង បញ្ចប់រឿងជូនដល់ពួកគាត់ទាំងពីរ ដែលជាម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ និងឈប់ប្ដឹងផ្ដល់គ្នាបន្ដទៀតទៅថ្ងៃក្រោយ ៕

មតិយោបល់