ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពស់ទឹកនៅគ្រប់ស្ថានីយជលសាស្ត្រមេគង្គ ហក់ឡើងបន្តិច

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រមេគង្គ ចំនួន៤កន្លែង បង្ហាញថា ទឹកបានហក់ឡើងបន្តិច បើធៀបថ្ងៃម្សិលមិញ ខណ:ដែលកម្ពស់ទឹកនៅស្ថានីយ៣ផ្សេងទៀត កំពុងបន្តស្រកចុះ។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៨ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៥,១៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៨ម៉ែត្រ ទី២ ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់១២,៣៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង,២៣ម៉ែត្រ ទី៣ ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៧,០៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៧ម៉ែត្រ និងទី៤ ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់២,៩២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ។

ដោយឡែក នៅស្ថានីយជលសាស្ត្រចំនួន៣ផ្សេងទៀត កម្ពស់ទឹកនៅតែបន្តស្រកចុះពីមួយថ្ងៃទៅមួយថ្ងៃ រួមមាន ទី១ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់៤,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៣ម៉ែត្រ ទី២ ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៣,៧៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០២ម៉ែត្រ និងទី៣ ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់៣,២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៣ម៉ែត្រ។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកទន្លេនៅតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី២៩ – ៣១ ខែកក្កដា ឆ្នាំ២០១៦ផងដែរ៕

13698298_506088802916364_2149982239212633202_o

មតិយោបល់