ស្រាបៀរកម្ពុជាដែលជាស្រាបៀរមួយតំណាងឲ្យជាតិមួយដែរនោះថ្មីៗនេះបានចូលរួមក្នុងកម្មវិធី The National Brewering Awards 2013 ដែលធ្វើឡើងនៅ Centre Burton upon Trent, UK ។
ក្នុងការចូលរួមនេះមានបណ្តាប្រទេសជាង ៤៧ និងមានស្រាបៀររហូតដល់ទៅ ៩៥៣ ម៉ាក ក្នុងនោះក៏មានស្រាបៀរកម្ពុជាផងដែរ (Cambodia Beer) ។ក្នុងការចូលប្រឡងយកចំណាត់ថ្នា់ក់ផ្នែករស់ជាតិស្រាបៀរប្រចាំពិភពលោកនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៣ ក្នុងអំឡុងពេល ២ ថ្ងៃនេះជាការវិនិច្ច័យ របស់គណៈកម្មាធិការ ហើយប្រកាសលទ្ធផល មេដាយចំណាត់ថ្នាក់ពិភពលោក នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៣ និងបើកកម្មវិធីដើម្បីទទួលយករង្វាន់ផ្នែករស់ជាតិស្រាបៀរពិភពលោកនៅថ្ងៃទី ២៤ ខែ មេសា ខាងមុខនេះតែម្តង។
លទ្ធផលបានបញ្ជាក់ឲ្យដឹងថា ស្រាបៀរកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ៣ ដែលជារង្វាន់មេដាយស្រាបៀរពិភពលោក នៅប្រទេសអង់គ្លេសឆ្នាំ ២០១៣ នេះ ។
នេះវាជារឿងមោទនភាពមួយរបស់កម្ពុជាដែរ ។ប៉ុន្តែ ផ្ទុយមកវិញ ចំពោះស្ពតដែលផ្សព្វផ្សាយពីចំណាត់ថ្នាក់លេខ ៣ នេះដែរ បានធ្វើឲ្យបណ្តាអ្នកលេងនៅលើអនឡាញ ដែលជាបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដ៏ធំនោះ បានធ្វើការរិះគន់យ៉ាងចំៗចំពោះស្ពតមួយនេះដែរ ដែលកំពុងធ្វើឲ្យមនុស្សងប់នឹងជាតិស្រវឹងម៉ាកយីហោមួយនេះ ។អ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដដែលបានបន្តថា ស្ពតមួយនេះ កំពុងបន្ថែមឥទ្ធិពលរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីឲ្យផលិតផលរបស់ខ្លួនឯងដាច់ទ្វេគុណ និងកំពង់ពង្វក់ស្មារតីយុវវជនដែលទោរទន់ទៅរឿងតែរកផឹក ដោយភ្លេចនូវការសិក្សា។
ទោះបីជាមានការហាមឃាត់ថា ក្រោមអាយុ ១៨ ឆ្នាំ មិនអាចផឹកបាន តែច្បាប់មួយនេះមិនទាន់បានអនុវត្តន៍នៅឡើយនោះទេ គេសង្កេតឃើញថា ភាគច្រើនអ្នកផឹក សុទ្ធសឹងជាយុវវជន ដែលមានអាយុ ក្រោម ១៨ ឆ្នាំ និង ១៨ ឆ្នាំឡើង ដោយកំពុងងប់នឹងស្ពតស្រាបៀរឈ្នះរង្វាន់ និងស្ពតចុងក្រោយ ដែលជាប់ចំណាត់ថ្នាក់លេខ ៣ កាន់តែធ្វើឲ្យយុវវជនទោរទន់ថែមមួយកម្រិតទៀត។
យុវវ័យមួយភាគធំ ក្រៅពីការផឹក សប្បាយរីករាយ បានបំភ្លេចការសិក្សា ដែលធ្វើឲ្យសង្គមជាតិបាត់កំលាំងដ៏រឹងមាំ ដែលជាស្នូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល។
ចូលយុវវជនទាំងអស់ ភ្ញាក់ខ្លួនឡើង ដើម្បីសង្គមជាតិ និងសេដ្ឋកិច្ចគ្រួសារ ចូលកុំងប់នឹងស្ពតផ្សព្វផ្សាយស្រាបៀរដែលពង្វក់ស្មារតីនោះ!៕
ទស្សនាស្ពតដូចខាងក្រោម៖
មតិយោបល់