ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះវិហារ បង្រ្កាបជនសង្ស័យ៤នាក់ ករណីរក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានសហការជាមួយកន្លងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត ប៉ុស្តិ៍ស្រអែម និងកម្លាំងការិយាល័យ ក២ របស់កងពលតូចលេខ ៨ វេលាម៉ោង ៩ និង ៤៥ នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បាន​បង្រ្កាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ អ៊ិន ខេមរិន្ទ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ២.ឈ្មោះ ធី គង្គារ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។ ៣.ឈ្មោះ ហែម វុត្ថា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។ ៤.ឈ្មោះ នន ស្រីនាង ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

វត្ថុតាងចាប់យករួមមាន៖ ១.ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៥៤,៨ ក្រាម ។ ២.ម៉ូតូចំនួន ០២ គ្រឿង
៣.ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ។

ជនសង្ស័យចំនួន០៤នាក់ ស្រីចំនួន០២ នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងរៀបចំឯកសារកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ៕

មតិយោបល់