ព័ត៌មានជាតិ

ក្មេងស្រីម្នាក់បាត់ខ្លួនចេញពីផ្ទះ បើបងប្អូនបានឃើញ ជួយផ្តល់ដំណឹងផង…

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ សូមប្រកាសផ្សព្វផ្សាយដំណឹង ស្តីពីការបាត់ក្មេងម្នាក់ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ប្រហែល០១ ដែលបាត់ពីផ្ទះមានឈ្មោះ ឡាត់ ចិត្តា ភេទស្រី អាយុ១៤ ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

បើសិនបងប្អូនបានឃើញ និងជួបក្មេងស្រី ដូចភិនភាគក្នុងរូបថតនេះ សូមមេត្តាជួយផ្ដល់ដំណឹង តាមរយ:លេខទូរសព្ទអាណាព្យាបាលនេះ៖ 081257584 / 098249874. ឬ HOTLLEN 097 7780059 ៕

មតិយោបល់