កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០១ វេលាម៉ោង១១ និង៥០នាទី នៅចំណុចភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកកំពង់សៀម និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបើកកិច្ចប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ( ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
១.ឈ្មោះ អឿរ ដាវីដ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីយោធា មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ២.ឈ្មោះ ម៉ូ ដាណែត ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន០៨កញ្ចប់ ទូរសព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍សេពថ្នាំញៀនមួយចំនួនធំ អាវដែលមានស្លាកឈ្មោះ ព្រ. អឿរ ដាវីដ (ខ.ម) ចំនួន ០១សម្រាប់ និងរថយន្តចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង កម្លាំងជំនាញបាននាំទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់