ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់…

ភ្នំពេញ:នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង ២០:១៥នាទីត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KC-2577 ធ្វើដំណើរលើផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយ ភេទប្រុស អាយុ ៣៣ឆ្នាំរស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ (ស្លាប់នៅកន្លែងកើតហេតុ) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្តឈប់ស្ងៀមលើទ្រូងផ្លូវ ០១គ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2239 ឈប់ស្ងៀមលើទ្រូវផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង (ស្របទិស) អ្នកបើកបរ ( គេចពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ ) ។
+ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ ម៉ូតូខូចខាតធ្ងន់ ០១គ្រឿង។
+បច្ចុប្បន្នបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

មតិយោបល់