កំពង់ស្ពឺៈ យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការចំបក់ ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូសារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោក
ជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ។
ជាក់ស្តែងកម្លាំងបានសហការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ឈ្មោះ ជួន ជាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអង្រ្កង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ក្នុងនោះបានដកហូតវត្ថុតាងមាន ៖អាវុធAK47 (ស្វាយ០១ដើម) លេខ1967 3A2680 , បង់០១ និងគ្រាប់ចំនួន ៥៨គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
មតិយោបល់