ព័ត៌មានជាតិ

ករណីជនសង្ស័យលួចយ៉ាងសកម្មមិនរាងចាលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

កោះកុង:នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១:៣០នាទី ផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសបានអនុវត្តន៍ដីការបង្គាប់ឲ្យចាប់ខ្លួន លេខ៤៣៤៣ត/ព្រ ចុះថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ឡោ ក្រឹម ចៅក្រមសើបសួរសាលាដំបូងខេត្តកោះកុង។
បានបង្គាប់ឲ្យចាប់ខ្លួនទៅលើឈ្មោះ ពោធ៍ វ៉ាន់វិធួន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជតិខ្មែរ មុខរបមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិ០១ សង្កាត់មានជយ័ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
+ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើរហិង្សា និងពីបទ ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម ។
+វត្ថុតាងចាប់យក
-កូនកាបូបពណ៌ខ្មៅចំនួន១
-សោតេ (កាច់កម៉ូតូ)ចំនួន១
-ដែកសំរាប់ដោះសោខ្មៅចំនួន១
-ដង្កាប់ដែកចំនួន១
-កូនញញូរចំនួន១
-កន្ត្រៃដែកចំនួន១
-កូនសោ៣គ្រាប់
-ម៉ូតូចំនួន១គ្រឿងម៉ាកDUKE
ករណីនេះផ្នែកជំនាញបានកសាងសំនុំរឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញដើម្បីចាត់ការបន្ត។

មតិយោបល់