កំពង់ស្ពឺៈ នៅថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦និង០០ នាទី នៅចំណុចដីឡូតិ៍ចាក់ដីថ្មីតាមផ្លូវ៤៤ចន្លោះគីឡូម៉ែត្រ៥២.៥៣ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់។
ជនរងគ្រោះឈ្មោះ បាន សំពុត្តសី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិដំបង់វិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកម្មករចាំដីឲ្យឈ្មោះ ធី ជាប៉េអ៊ឹម រស់នៅភ្នំពេញ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចបានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់