មួយរយៈកាលកន្លងមកនេះ ការពេញនិយម Mac OS មានការកើនឡើងខ្ពស់គួរឲ្យចាប់អារម្មណ៍។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការព្រួយបារម្មណ៍ននោះគឺ មេរោគចាប់ផ្ដើមមកវាយប្រហាលើប្រព័ន្ធដំណើរការមួយនេះហើយ។
ប្រព័ន្ធការពាររបស់ រុស្សី ដែលមានឈ្មោះថា Doctor Web បានធ្វើការចាប់យកមេរោគដំបូងគេនៅពេលដែលយើងធ្វើការដំឡើងកម្មវិធីចូលទៅក្នុង Mac OS ដែលមានឈ្មោះថា Trojan.SMSSend.3666។ មេរោគនេះបានធ្វើការបំឡែងខ្លួនឲ្យទៅជាកម្មវិធី ដំឡើង ដើម្បីងាយស្រួលក្នុងការចូលឲ្យដល់ក្នុងប្រព័ន្ធដំណើរការ Mac OS តែម្ដង។ សម្រាប់កម្មវិធីមេរោគនេះដែរ វាមិនមែនចេញពី Appstore នោះឡើយ គេចេញពីការទាញយកដោយ សេរី ពីកន្លែងណាមួយ ដែលជាហេតុធ្វើឲ្យខាង Apple មិនអាចឆែកមើលអ្វីដែលមានបញ្ហានោះឡើយ។
ទោះជាយ៉ាងណាក្ដី យើងនៅមានកម្មវិធី Doctor Web មកសម្លាប់មេរោគមួយនេះដែរ។
មតិយោបល់