ព័ត៌មានជាតិ

ក្មួយប្រុសប្រើប្រាស់សារធាតុញៀន រហូតកើតជាហិង្សាយកកាំបិតកាប់បំផ្លាញសម្ភារៈក្នុងផ្ទះម្តាយមីង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨នឹង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលពាក្យបណ្តឹងពីឈ្មោះ សួន សុខា ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ បទអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី។

ក្រោយទទួលបណ្តឹង នៅវេលាម៉ោង១០នឹង៣០នាទី កម្លាំងនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ហ៊ួត រតនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ (ត្រូវជាក្មួយជនរងគ្រោះ) ជាមនុស្សប្រើប្រាស់គ្រឿងញៀនរហូតកើតជាហិង្សា ដោយបានយកកាំបិតកាប់បំផ្លិចបំផ្លាញទូរដាក់ខោអាវ១ ទូរដាក់ចានឆ្នាំង១ វាយបំបែកកញ្ចក់បណ្តាលឲ្យខូចខាតហើយបានប្រមូលខោអាវ និងចានឆ្នាំងមកគរជាមួយគ្នា រួចយកដែកកេះដុតកម្ទេចចោលអស់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់