ភំ្នពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណនេះកម្លាំងនគរបាលព្រហ្មទណ្ឌកំពុងឡោមព័ទ្ធជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពយកខ្សែរឹតកប្លន់យកម៉ូតូពីជនរងគ្រោះម៉ាកហុងដា ស៊េរី២០១៦ នៅចំណុចភូមិនរកា សង្កាត់ព្រៃស ខណ្ឌដង្កោ។ ខណៈនេះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ រួមនឹងកម្លាំងព្រហ្មទណ្ឌខណ្ឌកំពុងឡោមព័ទ្ធចោរប្លន់ទាំង២នាក់នោះ ដែលរត់ចូលតំបន់ព្រៃត្រែងនៅព្រំប្រទល់រវាងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូនៅចំពោះសមត្ថកិច្ចបញ្ជាក់ថា ខ្លួន(ជនរងគ្រោះ)ត្រូវបានជនសង្ស័យ២នាក់ ដែលទើបតែស្គាល់គ្នាក្នុងស្នូកឃ័របបួលយកមករឹតកបម្រុងសម្លាប់ប្លន់យកម៉ូតូ តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏បានស្រែកឆោឡោ ហើយប្តឹងសមត្ថកិច្ចឲ្យជួយចាប់ តែជនសង្ស័យទាំង២នាក់បានរត់ចូលព្រៃគេចខ្លួនពីការឡោមព័ទ្ធពីសមត្ថកិច្ចដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៦។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូខាងលើមានឈ្មោះ ស៊ិន ផាន អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្នែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរនៅផ្ទះ។
ជនរងគ្រោះបានប្រាប់បានបន្តថា រូបគេនិងជនសង្ស័យបានស្គាល់គ្នានៅស្នូកឃ័ររយៈពេល៣ថ្ងៃហើយ ដោយជនរងគ្រោះធ្លាប់បាននាំជនសង្ស័យទៅបញ្ចាំម៉ូតូនៅឃ្លាំងរំសេវទៀតផង។
លុះដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យក៏បានតេហៅជនរងគ្រោះឲ្យមកដឹកពួកគេទៅលេងបុកប៊ីយានៅម្តុំទួលពង្រ ដោយប្រាប់ជនរងគ្រោះនៅទីនោះមានស្រីៗស្អាតច្រើន ទើបខ្លួនប្រញាប់ប្រញាល់មកដឹកជនសង្ស័យនៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះដល់ចំណុចពាក់កណ្តាលផ្លូវ ដែលមានព្រៃជនសង្ស័យក៏ប្រាប់ឲ្យជនរងគ្រោះឈប់ឲ្យគេជុះនោម ហើយជនសង្ស័យទាំង២នាក់បានយកខ្សែសាកថ្មរទូរស័ព្ទដែលវិញចូលគ្នា៣សរសៃមកធ្វើសកម្មភាពរឹតក ពេលនេះជនរងគ្រោះក៏បានប្រតាយប្រតប់គ្នា ហើយ រើបម្រាសរួច ខណៈពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះក៏បានស្រែកឆោឡោធ្វើឲ្យជនសង្ស័យទាំង២នាក់ ភ័យក៏បានរត់គេចខ្លួនចូលព្រៃដោយសុវត្ថិភាព។
បច្ចុប្បន្សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌដង្កោកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
https://youtu.be/gzACV4Oi1QM
មតិយោបល់