ព័ត៌មានជាតិ

ស្លាប់ម្នាក់ រងរបួស ៤នាក់ ក្នុងហេតុការណ៍ស្ទូចផ្ទះ នៅស្រុកស្ទោង

កំពង់ធំ: ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីព្រឹក ស្ថិតនៅភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មានករណីរលំផ្ទះបាក់សង្កត់០១លើក បណ្តាលឲ្យមានមនុស្សស្លាប់០១នាក់និងរបួសចំនួន ០៤នាក់ ។
១.ជនរងគ្រោះឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) រស់នៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង។
២.ជនរងគ្រោះឈ្មោះ ពិន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (របួសធ្ងន់) រស់នៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក។
៣.ជនរងគ្រោះឈ្មោះ ញឹក យ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ(របួសធ្ងន់)រស់នៅភូមិកំសាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង។
៤.ជនរងគ្រោះឈ្មោះ ឃឿន អិល ភេទប្រុស អាយុ២៩ឆ្នាំ(របួសស្រាល)រស់នៅភូមិសំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង។
៥.ជនរងគ្រោះឈ្មោះ គី គន្ធា ភេទប្រុសអាយុ៣២ឆ្នាំ(របួសស្រាល)រស់នៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង។

មូលហេតុ៖ (ពេលកំពុងដំណើរការស្ទូចផ្ទះស្រុតដីកាច់ជំទល់រលំផ្ទះសង្កត់លើ)

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់