ព័ត៌មានជាតិ

កាមរីចងកំហឹងជាមួយដើមត្រសេក ស្លាប់២នាក់ របួសធ្ងន់៣នាក់

បន្ទាយមានជ័យ: តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា មានករណីគោ្រះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចគោកម្រះព្រៅ ស្ថិតក្នុងភូមិកូនក្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

កងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កដោយរថយន្តម៉ាកកាមមេរី ពណ៌សំបកឪឡឹកស៊េរី១៩៩១ ពាក់ស្លាកលេខបាត់ដំបង 2A-1334 បើកបរដោយ ឈោ្មះ តាន់ ង៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកមង្គលបូរី (របួសស្រាល) ២-ឈ្មោះដុក ក្រប ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប(របួសស្រាល) ទី៣.ឈ្មោះ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ(របួសធ្ងន់) ទី៤.ឈ្មោះញ៉ាក់ រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំថ្មខាងជើង ស្រុកភ្នំស្រុក(ស្លាប់) និងទី៥.ឈ្មោះ សារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ស្លាប់)។

លោកវរសេនីយ៍ត្រី ស៊ិន ដៀម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីអ្នកបើកបរ និងអ្នករួមដំណើរស្រវឹងស្រា បើកចេញពីភូមិកូនខ្លែងត្រឡប់មកផ្ទះវិញដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកដើមត្រសេកបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសតែម្ដង។

សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក។ ចំណែករថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

រថយន្តបុកដើមឈើ (7)

រថយន្តបុកដើមឈើ (1)

រថយន្តបុកដើមឈើ (2)

រថយន្តបុកដើមឈើ (3)

រថយន្តបុកដើមឈើ (4)

រថយន្តបុកដើមឈើ (5)

រថយន្តបុកដើមឈើ (6)

មតិយោបល់