ព័ត៌មានជាតិ

ចាប់រំលោភ​អ​នា​គត់​បងថ្លៃ​នៅពេលដែល​ទៅលេង​ផ្ទះ​មិត្តស្រី​

​បុរស​ម្នាក់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​បាន​រំលោភ​អ​នា​គត់​បងថ្លៃ​របស់​ខ្លួន បន្ទាប់ពី​គាត់​បាន​ទៅលេង​ផ្ទះ​ខាង​ស្រី​ប៉ុន្តែ​សង្សា​របស់​ខ្លួន​មិន​នៅផ្ទះ​។ ប៉ូសិល​បាន​និយាយថា​ជនជាប់ចោទ​រូបនោះ​មាន​ឈ្មោះ Babatunde Ojo វ័យ ២៧ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន និង​នាំ​ទៅកាន់​តុលាកា​ដើម្បី​កាត់ទោស​តាម​ច្បាប់​។ គាត់​ត្រូវបាន​ចោទប្រកាន់ ៥ ករណី​គឺ អំពើ​លួច​, ប្រើ​អំពើហឹង្សា​, រំលោភ​សេពសន្ថវៈ​, ការប៉ុនប៉ង​ធ្វើ​ឃាតកម្ម​, និង​បំផ្លាញ់​ភស្តុតាង​។

​ឧប្បត្តិ​វ​ហេតុនេះ​បាន​កើតឡើង​នៅពេលដែល​ជនជាប់ចោទ​បាន​ទៅ​ផ្ទះ​ជនរងគ្រោះ​ដើម្បី​ទៅ​ជួប​មិត្តស្រី​របស់ខ្លួន ប៉ុន្តែ​នាង​មិន​នៅផ្ទះ​។ ពេល​នោះ​ហើយ​ជា​ឪ​កាស​ល្អ​ដែល​គាត់​បាន​បង្ខំ​ជនរងគ្រោះ​ឲ្យ​រួម​រ័ក្ស​ជាមួយ ដោយសារតែ​មាន​ការ​ប្រកែក​ជនសង្ស័យ​បាន​យក​កាំបិទ​កាត់​ដៃ​នាង​ចោល​ថែមទៀត​។ ក្រោយ​មក​ជនសង្ស័យ​បាន​លួច​កុំព្យូទ័រ កាមេរ៉ា​របស់​ជនរងគ្រោះ​មុន​ពេល​ភៀសខ្លួន​ពី​កន្លែងកើតហេតុ​។ មិនយូរប៉ុន្មាន​ជនជាប់ចោទ​ត្រូវបាន​ចាប់ខ្លួន ព្រមទាំង​បាន​បដិសេធ​ទាំងអស់​អំពី​ការចោទប្រកាន់​មកលើ​រូបគាត់​៕​
handcuffs_1598248c

មតិយោបល់