ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យខូចខាតសម្ភារៈ នៅខណ្ឌសែនសុខ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ហាក់ ចិន្ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការគ្រប់គ្រងការដ្ឋាន ប្រភេទសំណង់ ទូកុងទីន័រ ទំហំ០២ម៉ែត្រ x ០៨ម៉ែត្រ​ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនី បង្កជាអគ្គិភ័យ ។ ចំពោះការខូចខាតរួមមាន ៖ ស្កុតរុំទុយោ, កៅអី, ជក់ និងសំភារ:មួយចំនួន តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមនុស្សឡើយ ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង និងប្រើប្រាស់ទឹកអស់ ០៤ឡាន ស្មើ១៦ម៉ែត្រគូប ហើយអគ្គិភ័យពន្លត់ចប់​នៅម៉ោង​០៦ និង២០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់