ព័ត៌មានជាតិ

រថយន្តបាឡែន១គ្រឿង រេចង្កូតធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យតៃកុងរងរបួស

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១ និង១៥នាទី មានរថយន្ត ០១គ្រឿង ម៉ាកបាឡែន ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-7836 បើកបរពីទិសកើតទៅលិច បានរេចង្កូតធ្លាក់ចូលប្រឡាយ ត្រង់ចំណុចប្រឡាយទឹកភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា អ្នកបើកបរឈ្មោះ ជី សុខហ័រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល ចំពោះរថយន្តខូចខាតកម្រិតស្រាល ។

បច្ចុប្បន្នរថយន្ត ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង ៕

មតិយោបល់