ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់​អះអាងថា បានរួមរ័ក្សជាមួយនាង Miley Cyrus

បុរស​ម្នាក់បានចែកចាយរូបភាពនៅលើបណ្តាញសង្គម និង​អះអាងថា ​គាត់បាន​ដេករួមរ័ក្ស​ជាមួយនឹងនាង Miley Cyrus ។​
ដូចជាមិនយូរប៉ុន្មាន នៅលើបណ្តាញអ៊ីនធឹណេត បានបង្ហាញរូបភាព ក្មេងស្រីម្នាក់ ដោយបញ្ជាក់ថាជា​នាង Miley Cyrus ដោយក្នុងនោះ បង្ហាញពីសកម្មភាពដេកឱបគ្នា ក្នុងលក្ខណៈអាក្រាត​ល្វែងខាងលើ ។ ក្មេង​ស្រី​ម្នាក់ដែលគេ​ចែកចាយលើបណ្តាញសង្គនោះ មាន​​សក់ខ្លី បង្ហាញស្ទីលលានអណ្តាត ដែលមើលទៅ​ប្រហាក់ប្រហែលនាង Miley Cyrus ។ លើសពីនោះទៅទៀត បុរសចម្លែកខាងលើ នៅតែ​អះអាងថា “នោះគឺជាតារាចម្រៀងល្បី” ។​

រូបថតនេះដែរ ត្រូវបានចែកចាយ​នៅលើ Snapchat app ហើយ​បុរសខាងលើបាន​ បញ្ជាក់បន្តថា គាត់បានដេក​ជាមួយនឹងនាង Miley Cyrus កាលពីនាង ទៅប្រគុំតន្ត្រី នៅ Florida កាលពីខែមុន ។ ក្រោយរូបភាពនេះ​ធ្លាយទៅកាន់អនឡាញ ​អ្នកគាំទ្រ​របស់ Miley Cyrus ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បើទោះបី តំណាង​តារាចម្រៀងរូបនេះចេញមុខបកស្រាយថា មិនមែនជា Miley Cyrus យ៉ាងណាក្តី​​៕​
Miley Cyrus

មតិយោបល់