សាហាវណាស់! កូនប្រុសជិះម៉ូតូកាន់កាំបិតផ្គាក់ដេញកាប់សម្លាប់ឪពុករបស់ខ្លួន រហូតដល់ប៉ុស្តិ៍

កំពង់ឆ្នាំងៈ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកវៀន ស្ថិតក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីអំពើហិង្សាក្នុងគ្រួសារ (ថាគំរាមសម្លាប់) បង្កឡើងដោយជនសង្ស័យឈ្មោះ សាយ ទី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូដៃកាន់កាំបិតផ្គាក់ផ្លែដែក ដងឈើដេញកាប់ឪពុករបស់ខ្លួនឈ្មោះ សាយ គ្រឿន នៅភូមិ ឃុំ ជាមួយគ្នារហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកវៀន ហើយក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង តាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *