ព័ត៌មានជាតិ

ក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវនិងកាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ នៅក្លិបបាល់ទាត់ស្ពតវើល បណ្ដាលឲ្យដាច់កដៃខាងឆ្វេង និងត្រូវក្បាលជាច្រើនកន្លែង រងរបួសជាទម្ងន់

បន្ទាយមានជ័យ: យោងតាមផេក GRK News បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ម្ដាយជនរងគ្រោះ ឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីក្រុមក្មេងទំនើងមួយក្រុមបានយកកាំបិតមកកាប់លើកូនប្រុសរបស់គាត់ បណ្ដាលឱ្យដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង កាលពីវេលាម៉ោងប្រហែល១៨ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្នុងខណ:កូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ស្ពតវើល ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានពា្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះធ្វើប្រតិបត្តិការស្រាវជ្រាវ ដល់កន្លែងកើតហេតុ ដើម្បីសួរនាំរហូតកំណត់មុខសញ្ញាបាន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន០៥នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃដងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន០១ដើម, កាំបិតបប៉័ងតោ ពណ៌ស ដងដែក០១ដើម, ពូថៅ ដងឈើ០១ដើម និងម៉ូតូចំនួន០២គ្រឿង ។

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់