ព័ត៌មានជាតិ

សែនរន្ធត់ចិត្ត! កំពុងធ្វើការៗ ស្រាប់តែមានគេរត់ទៅប្រាប់ថា កូនប្រុសត្រូវបដិមារលំសង្កត់លើ បណ្ដាលឲ្យស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង ១០និង៥៥នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានករណីបដិមារលំសង្កត់ក្មេងប្រុសម្នាក់ស្លាប់ ស្ថិតក្រោមដើមពោធិ៍ ក្នុងវត្តសាគ្រាម ភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

កុមាររងគ្រោះឈ្មោះ កែវ បៃ ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ចងអង្រឹងដេកលេងជាប់ដៃព្រះបដិមាទៅ និងដើមពោធិ៍។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃកុមាររងគ្រោះតែងតែ ដើរមកលេងក្រោមដើមពោធិ៍កើតហេតុជាមួយក្មេងៗ អ្នកស្រុកភូមិផងរបងក្បែរគ្នា រីឯឪពុកម្ដាយបន្ទាប់ពីហូបបាយថ្ងៃរួច ក៏នាំគ្នាទៅធ្វើការដូចសព្វមួយដង ស្រាប់តែដល់វេលាម៉ោងខាងលើ មានគេរត់ទៅប្រាប់ថា កូនប្រុសត្រូវបដិមារលំសង្កត់លើ ឮភ្លាមក៏ស្ទុះរត់មកមើល និងលើកបីកូនដាក់ឡានដឹកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ករណីនេះ ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យឃើញមានស្លាកស្នាមបែកលើខ្ទង់ច្រមុះ ធ្លុះដល់លលាដ៍ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់