ព័ត៌មានជាតិ

ជនដៃដល់ករណីហិង្សានៅស្រុកកំរៀងត្រូវបានឃាត់ខ្លួនហើយ

បាត់ដំបង: នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបង រួមទាំងយោបល់របស់លោកវរសេនី យ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារ នគរ បាលព្រហ្មទ័ណ្ឌ លោក ស្រី វុឌ្ឍី អធិ ការស្តីទីនៃអធិការដ្ឋាននគរបាលស្រុ កកម្រៀង បានដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយ ឈ្មោះ ហ៊ុប រីម ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិសាមសិប ឃុំតាក្រីស្រុកកម្រៀង ខេត្តបាត់ដំបង មុខរបរ ជាកសិករ មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ១៣ ខែ ឧស ភា ឆ្នាំ ២០២១ ម្ចាស់គណនីឈ្មោះ សំអឿន ផ្ទេរប្រាក់ បានបង្ហោះខ្លឹមសារនិងរូបភាព ពីករណី ហិ ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយដែល កេីតឡេីងក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹង រាំង ស្រុកកម្រៀង ខេត្តបាត់ ដំ បង កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២១ ឈានចូ ល ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២១ បណ្តាលឱ្យឈ្មោះ រួត វីរ:ភេទប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង មុខ របរកសិករ រងរបួសធ្ងន់ធ្ងរ ត្រូវនាំទៅស ង្រ្គោះ នៅមន្ទីរពេទ្យឯស្រុកសំពៅ លូន។

ក្រោយការបង្ហោះផ្សព្វផ្សាយនិងទទួលបាននូវពាក្យបណ្តឹងរបស់ជនងគ្រោះ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ ខ្លួន បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយឈ្មោះ ហ៊ុម រីម បានឆ្លេីយសារភាពថា ក្នុងយប់កេីតហេតុរូបគាត់បានយកកែវកុបទៅលេីក្បាលរបស់ជនរងគ្រោះខាងលេីបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាក ដ មែន ដែលករណីនេះគឺផ្តេីមឡេីងដោយសារជម្លោះទំនាស់ពាក្យសំដីតែប៉ុណ្ណោះ។

នៅពេលនេះជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ រីឯជនដៃដល់សមត្ថកិច្ចបាន រៀប ចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

 

មតិយោបល់