ព័ត៌មានជាតិ

ប្រើដាវដើរចេញលួច តែចំពេលសមត្ថកិច្ចកំពុងល្បាត មានអីខ្នោះ

ភ្នំពេញ: នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០៥និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ ខ្លួនជនសង្ស័យ ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បា់អនុញ្ញាត (ដាវកែច្នៃ) នៅចំណុច បន្ទប់មុខហាងនំបុ័ងបាយ័ន ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ មធ្យោបាយ ម៉ូតូ០១គ្រឿង ។

ជនសង្ស័យឈ្មោះ ចាប ម៉ាឡៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិតាមទីសាធារណ: ។

សម្ភារ:បន្សល់ទុក៖ ម៉ូតូរ០១គ្រឿង ម៉ាកសេសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ស្ពឺ1F-4109 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់