ព័ត៌មានជាតិ

ឥណ្ឌារាយការណ៍ថា អ្នកជំងឺកូវីដ-១៩ចំនួន ៤,០០០នាក់ស្លាប់, ឆ្លង៣៤៣,១៤៤នាក់ឆ្លងក្នុង១ថ្ងៃ

 

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០០០នាក់ទៀតបានស្លាប់ នៅក្នុងរយ:ពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណ:អ្នកឆ្លងជំងឺនេះ ៣៤៣,១៤៤នាក់ ត្រូវបានរកឃើញនៅក្នុងរយ:ពេលដូចគ្នា

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,០៤៦,៨០៩លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦២,៣១៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណ:អ្នកជំងឺ ៣.៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំង ១៧៩លានដូស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង ៣១១លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕

Xinhua៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

មតិយោបល់