ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូបុកបង្គោលសុវត្ថិភាពចរាចរណ៍ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅកន្លែងកើតហេតុ

កំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទីយប់ ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកបង្គោលសុវត្ថិភាពចរាចរណ៍ បង្កឡើងដោយខ្លួនឯងធ្វើដំណើរពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់យុវជនចំនួន០២នាក់ នៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (៨៩-៩០) ត្រង់ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជា ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សពជនរងគ្រោះ៖១-ឈ្មោះ ជិន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង (អ្នកបើកបរ) ។ ២-ឈ្មោះ ហយ សាន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង (អ្នកជិះពីក្រោយ) ។ និងខូចម៉ូតូ០១គ្រឿង ម៉ាក (ឌូក) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង,1D.4888 ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៅមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ ។ បន្ទាប់មកបានប្រគល់សាកសពជនរងគ្រោះទាំងពីរនាក់ខាងលើ ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់