ព័ត៌មានជាតិ

ជួញចុះជួញទ្បើង ជាប់ខ្នោះសម្រេច! គ្រឿងញៀនជាងកន្លះគីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថ ខេត្តឧត្តរមានជ័យបង្ក្រាបបាន

ឧត្តរមានជ័យៈ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណី ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យខាងលើមានឈ្មោះ គឹម នៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

វត្ថុតាងដកហូតរួមមាន៖​ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៥ថង់ធំ និង ០១ថង់តូច ស្មើ ៥០០,៦៧ ក្រាម ទូរស័ព្ទដៃចំនួន ០១គ្រឿង ទូរក្បាលគ្រែ (ទុកគ្រឿងញៀន)ចំនួន ០១គ្រឿង ប្រាក់រៀលចំនួន ១០០.០០០រៀល ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១គ្រឿង និងពូថៅដៃ ចំនួន០១ ។

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់