តាកែវៈ កាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក ហួត វឿន នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់យីហោសំពៅមាស ស្ថិតនៅភូមិសឹង្ហសង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងស្រាវជ្រាវឃាត់ខ្លួនបាន ០១នាក់ទៀត និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់, ទូរស័ព្ទចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿង តាមនីតិវិធី៕
មតិយោបល់