ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើហឹង្សាក្នុងគ្រួសារដោយមកពីប្តីប្រច័ណ្ឌប្រពន្ធ

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៧នឹង៣០នាទីព្រឹក ជនសង្ស័យម្នាក់ឈ្មោះ ប៉ិល ឃាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខរត្តពោធិ៍សាត់។ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រើហឹង្សាក្នុងគ្រួសារ នៅចំណុចផ្ទះរបស់ឈ្មោះ កាក់ រឿន អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ត្រូវជាប្រពន្ធជនសង្ស័យ បណ្តាលឲ្យរងរបួសស្រាលនិងខូចខាតសម្ភារក្នុងផ្ទះមួយចំនួន។

យោងតាមកំណត់ហេតុ បណ្ដឹង និងការបំភ្លឺរបស់ស្រ្តីរងគ្រោះ ត្រូវជាប្រពន្ធជនមុខសញ្ញាបានឲ្យដឹងថា កាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល៧និង៣០នាទី ខ្លួនត្រឡប់មកពីទិញម្ហូបវិញមកផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់។ពេលដែលខ្លួនកំពុងតែធ្វើម្ហូបស្រាប់តែប្ដីរបស់ខ្លួនបានជិះម៉ូតូត្រឡប់មកពីខាងក្រៅក៏ស្រាប់តែប្ដីរបស់ខ្លួនសួរថា តើថ្ងៃណាទើបស្គាល់ផ្ទះហើយក៏ជេរប្រមាតខ្លួន ខ្លួនបានតបវិញថាផ្ទះអញអញស្គាល់ ហើយរាល់ថ្ងៃអ្នកណារកស៊ីចិញ្ចឹមឯង ហើយឯងនៅតែផ្ទះដើរលេងសប្បាយ និង ជក់ថ្នាំញៀនមិនដែលរកលុយចូលផ្ទះនិងចិញ្ចឹមកូន ។ ហើយប្ដីរបស់ខ្លួនបានចោទខ្លួនថាមានប្រុស បន្ទាប់មកប្ដីរបស់ខ្លួនក៏ស្ទុះ មកវាយខ្លួនចំកញ្ចឹងក០១ដៃហើយខ្លួនក៏នៅស្ងៀមពេលនោះប្ដីរបស់ខ្លួនក៏ថយក្រោយបន្តិច ព្រោះខ្លួនមានកាន់កាំបិតចិតបន្លែហើយក៏បានដាក់កាំបិតចុះ ក៏ប្ដីរបស់ខ្លួនស្ទះមកវាយខ្លួនម្ដងទៀតហើយវ៉ៃចំកន្លែងដដែលព្រមទាំងបានយកកាំបិតកាប់ខ្សែភ្លើងដាច់រប៉ាត់រប៉ាយពេញផ្ទះ។ បន្ទាប់មកប្ដីរបស់ខ្លួនក៏ចាប់ទាញកអាវខ្លួនចេញពីផ្ទះបាយបានប្រហែល០២ម៉ែត្ររួចខ្លួនក៏ខំរើបំរះចេញហើយក៏រត់ចេញពីផ្ទះទៅប្ដឹងសមត្ថកិច្ចប៉ុស្ថិ៍អន្លង់ត្នោនតែម្ដងទៅ។ហើយបានបន្តថា រយះកាលកន្លងមកប្ដីខ្លួនតែងតែជេរប្រមាថនិងវាយដំមកលើខ្លួនចំនួន០៤លើកមកហើយ ។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានដឹងថា ៖ បន្ទាប់ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាប្រពន្ធ កម្លាំងនគរបាលជំនាញយើងបានចុះអន្តរាគមន៍ដើម្បីនាំខ្លួនជនសង្ស័យជាប្តីមកកាន់អធិការដ្ឋាននគរបាលនិងបានធ្វើតេស្ដទឹកនោមមានសារធាតុញៀនក្នុងទឹកនោម (+) អវិជ្ជមាន។ ករណីហឹង្សានេះបណ្តាលមកពីប្តីប្រច័ណ្ឌប្រពន្ធ ។

លោកអធិបានបន្តថា ៖ ចំពោះជនមុខសញ្ញា បានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង២២ នាទី ដើម្បីរៀបចំនីតិវិធី ៕

 

មតិយោបល់