ព័ត៌មានជាតិ

អ្នកញៀនល្បែង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អ្នកញៀនល្បែងចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បង្រ្កាបឃាត់ខ្លួុនដោយពួុកគាត់បាននាំគ្នា លួុចលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចព្រៃបឹងថ្មកួុត ស្ថិតក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់អោយដឹងថា ដោយទទួុលបានព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានមនុស្សមួុយក្រុម លួុចលេងល្បេងស៊ីសង នៅចំណុចខាងលើ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣៥នាទីកំលាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន១៣នាក់ដឹកនាំដោយលោកអធិការផ្ទាល់ បានចេញប្រតិបត្តិការ ចុះបង្រ្កាបករណីល្បែងសុីសងខុសច្បាប់នេះភ្លាមៗ ដែលជាលទ្ធផលចាប់បានអ្នកញៀនល្បែងចំនួន០៣នាក់ដែលទី១មានឈ្មោះ ថៃ ថន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិចំរេះ ឃុំស្រែស្តក ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ជាមេបាញ់អាប៉ោងទី២ឈ្មោះហ៊ុន នន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ អំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់និងទី៣ ឈ្មោះឡេវ គាភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតបាន វត្ថុតាងរួមមានស្បែកជេីងចំនួន០៤គូ ចានអាប៉ោងចំនួុន០១ គម្របចានអាប៉ោងចំនួន០១ អាប៉ោងចំនួន០២គ្រាប់ ម៉ូតូចំនួន០៦គ្រឿង កង់ចំនួន០១គ្រឿង លុយចំនួន១១០,០០០៛ ។ លោកអធិការបានបន្តថា ចំពោះអ្នកញៀនល្បែងទាំងបី រួមនឹងវត្ថុតាង លោកបានស្នេីសុំឯកឧត្តម ព្រះរាជអាជ្ញានិងអយ្យការអមសាលា ដំបូងខេត្តពោធិ៍សាត់ធ្វេីការឃាត់ខ្លួនអ្នកទាំងបីខាងលេីរយះពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដេីម្បីបំពេញបែប បទតាមនីតិវិធីនិងធ្វេីកិច្ចសន្យា អប់រំ ៕

 

មតិយោបល់