កំពង់ឆ្នាំងៈ នៅម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆេះរថយន្ត១គ្រឿង។
មូលហេតុ៖ សង្ស័យជាប់ប្រាំងអាបេអេស ទ្បើងកម្ដៅខ្លាំង និងបែកកង់ បណ្ដាលឲ្យធ្លាក់ទៅផ្លូវម្ខាង។
រថយន្តខាងលើ ម៉ាកហាយឡែនឌ័រ ផ្លាកលេខភ្នំពេញ 2BB4707 ត្រូវបានឆេះទាំងស្រុង តែសំណាងល្អ ម្ចាស់រថយន្ត មិនមានគ្រោះថ្នាក់ទ្បើយ៕





មតិយោបល់