បើយោងតាមគេហទំព័រកម្សាន្តបរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៣ បានឲ្យដឹងថា គ្រូបង្រៀននៅវិទ្យាល័យម្នាក់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទទៅលើសិស្សស្រីវ័យ ១៦ ឆ្នាំម្នាក់។ ជនជាប់ចោទនោះត្រូវគេដឹងថាមានឈ្មោះ Harry Williams មានវ័យ ៤៣ ឆ្នាំជាគ្រូបង្រៀនផ្នែកគណិតវិទ្យានៅវិទ្យាល័យមួយ។
ម្យ៉ាងទៀតគ្រូវបង្រៀនរូបនោះមានទាំងប្រពន្ធ និងកូនរួចទៅហើយ ប៉ុន្តែគាត់នៅតែចូលចិត្តស្រីក្មេងៗ ហើយថែមទាំងញ៉ែសិស្សស្រីខ្លួនឯងថែមទៀត។ ហេតុការណ៍នេះត្រូវបានបែកការដោយសារតែក្មេងស្រី ១៦ ឆ្នាំរូបនោះនិយាយប្រាប់ឪពុកម្តាយរបស់នាង និងមិត្តភក្តិផ្សេងទៀត ថាមនុស្សដែលនាងស្រឡាញ់គឺជា Harry ដែលជាគ្រូបង្រៀនរបស់ខ្លួន។ ភ្លាមៗនោះឪពុកម្តាយរបស់នាងបានប្រាប់ប៉ូលិសឲ្យរាយការណ៍ទៅសាលា ដើម្បីប្រកាសនូវទង្វើដែលលោកគ្រូម្នាក់នេះបានប្រព្រឹត្ត។ ប៉ូសិលបាននិយាយថា Harry ជានិច្ចកាលបានណាត់ជួបនាងនៅខាងក្រៅ បន្ទាប់មកក៏បានរួមភេទជាមួយនាងនៅលើរថយន្តរបស់គាត់។ ដំបូង Harry បានបដិសេធ ហើយនិយាយថាក្មេងស្រីនេះបានឲ្យដៃគាត់ តែទោះជាយ៉ាងណាក៏ដោយសំដីនេះជនរងគ្រោះមិនទទួលយក។ បន្ទាប់មក Harry បានសារភាពនូវទោសកំហុសរបស់ខ្លួន ហើយតុលាការកំពុងតែធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់