ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីលេងល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបង

បាត់ដំបង: នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះក្រោមការចង្អុលបង្ហាញពីលោក ងួន រតន: អភិ បាលនៃគណ:អភិ អភិបាលខេត្ត និងជាប្រធានគ ណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការស្រាវជ្រាវបង្ក្រាបល្បែង ស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង ដោ យ មាន លោកព្រះរាជអាជ្ញារងនៃអយ្យការអម សា លាដំបូងខេត្តបាត់ដំបង លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ បានចាត់តាំងឱ្យកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង ការ ដ្ឋានចុះបង្រ្កាបករណីល្បែងភ្នាល់ទឹក ភ្លៀងនៅចំណុចភូមិចម្ការសំរោង២ សង្កាត់ ចម្ការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងនោះបង្ក្រាបឃាត់ខ្លួនមេល្បែងភ្នាល់ទឹក ភ្លៀងនិងជាម្ចាស់ទីតាំងចល័ត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុ ស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

-*វត្ថុតាង ដកហូត រួម មាន ៖
– ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀងចំនួន ០១
– វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
– រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1982 ចំនួន០១ គ្រឿង

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំ ណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

 

មតិយោបល់